សំណល់នៃពេលវេលា
មានពេលមួយមិត្តភក្តិខ្ញុំម្នាក់បានធ្វើដំណើរមកក្រុងដែលខ្ញុំរស់នៅ។ គាត់ជាបុរសដែលមានការមមាញឹកខ្លាំង ស្ទើរតែរកពេលទំនេរមិនបាន តែបន្ទាប់ពីគាត់បានចំណាយពេលពេញមួយថ្ងៃ នៅក្នុងការប្រជុំដ៏សំខាន់មួយ ដោយការហត់នឿយ គាត់ក៏បានឈ្លាតពេលបានកន្លះម៉ោង ដើម្បីញាំអាហារពេលល្ងាច ទាំងប្រញាប់ប្រញាល់ នៅពេលយប់ជ្រៅបន្តិចហើយ ជាមួយក្រុមគ្រួសារខ្ញុំ។ យើងមានអំណរ ចំពោះការដែលគាត់មកលេងផ្ទះយើង តែខ្ញុំចាំថា នៅពេលយប់នោះ ខ្ញុំបានមើលទៅចានបាយខ្ញុំ ហើយគិតក្នុងចិត្តតែម្នាក់ឯងថា “យើងទទួលបានតែសំណល់នៃពេលវេលាគាត់ប៉ុណ្ណោះ”។ បន្ទាប់មក ខ្ញុំក៏ចាំថា មានពេលជាច្រើនដងហើយ ដែលខ្ញុំបានថ្វាយតែសំណល់នៃពេលវេលា ដល់ព្រះអម្ចាស់ប៉ុណ្ណោះ ជួនកាល ខ្ញុំបានថ្វាយពេលតែបន្តិច ដែលខ្ញុំនៅសល់មុនពេលខ្ញុំគេងលក់។
លោកដានីយ៉ែលក៏ជាមនុស្សរវល់ផងដែរ។ គាត់មានតំណែងខ្ពស់ នៅក្នុងចក្រភពបាប៊ីឡូនសម័យបុរាណ ដូចនេះ ខ្ញុំយល់ថា គាត់រវល់ស្ទើរតែរកពេលទំនេរគ្មាន។ ទោះជាយ៉ាងណាក៏ដោយ គាត់បានបង្កើតទម្លាប់ចំណាយពេលជាមួយព្រះ ដោយអធិស្ឋានមួយថ្ងៃបីដង ដោយការសរសើរដំកើង ហើយអរព្រះគុណទ្រង់។ ការអនុវត្តន៍ជាប់ជាប្រចាំនេះ បានជួយឲ្យគាត់មានជំនឿរឹងមាំ ដែលមិនចេះរេរា ពេលគាត់ជួបការបៀតបៀន(ដានីយ៉ែល ៦)។
ព្រះទ្រង់សព្វព្រះទ័យនឹងមានការប្រកបស្និទ្ធស្នាលជាមួយយើងរាល់គ្នា។ នៅពេលព្រឹកព្រលឹម យើងអាចយាងទ្រង់ ចូលគង់នៅក្នុងពេលថ្ងៃនេះ ហើយបន្ទាប់មក យើងអាចសរសើរដំកើងទ្រង់ ហើយសូមឲ្យទ្រង់ជួយយើង ក្នុងរយៈពេលពេញមួយថ្ងៃ។ នៅពេលផ្សេងទៀត យើងអាចចំណាយពេលស្ងាត់ស្ងៀមដ៏មានតម្លៃជាមួយទ្រង់ ហើយជញ្ជឹងគិតអំពីភាពស្មោះត្រង់របស់ទ្រង់។
ពេលយើងចំណាយពេលជាមួយព្រះ ក្នុងការអធិស្ឋាន និងក្នុងព្រះបន្ទូលទ្រង់ យើងនឹងមានការលូតលាស់ ក្នុងទំនាក់ទំនងជាមួយទ្រង់ និងបានផ្លាស់ប្រែ ឲ្យកាន់តែល្អដូចទ្រង់។…
កត់ទុកក្នុងចិត្តរបស់ខ្ញុំ
ខ្ញុំមានទម្លាប់អានទស្សនាវដ្ដីឌីជីថល តាមទូរស័ព្ទ ឬកំព្យូទ័រ ហើយខ្ញុំមានអារម្មណ៍ល្អ ដោយដឹងថា ខ្ញុំបានចូលរួមការកាត់បន្ថយការកាប់ដើមឈើរដើម្បីផលិតក្រដាស។ លើសពីនោះទៅទៀត ខ្ញុំមិនចាំបាច់រង់ចាំគេយកសៀវភៅទស្សនាវដ្ដី មកដាក់ប្រអប់សំបុត្រមុខផ្ទះខ្ញុំទៀតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំពិតជានឹកទស្សនាវដ្ដីដែលផលិតពីក្រដាស់ ព្រោះខ្ញុំចូលចិត្តបើកសន្លឹករបស់វាដោយដៃខ្ញុំផ្ទាល់ ហើយខ្ញុំអាចយកកន្ត្រៃមកកាត់យកសន្លឹក ដែលមានរូបមន្តធ្វើម្ហូបដែលខ្ញុំចូលចិត្ត។
ខ្ញុំក៏មានព្រះគម្ពីរឌីជីថល នៅក្នុងទូរស័ព្ទរបស់ខ្ញុំផងដែរ។ ប៉ុន្តែ ខ្ញុំនៅតែមានព្រះគម្ពីរបោះពុម្ពពីក្រដាស ដែលខ្ញុំចូលចិត្ត គឺព្រះគម្ពីរមួយក្បាលដែលខ្ញុំបានគូសពណ៌ចំណាំនៅលើទំព័រ និងបានអានច្រើនលើកច្រើនសារមកហើយ។ យើងមិនដឹងថា តើអនាគតនៃព្រះគម្ពីរដែលបោះពុម្ភពីក្រដាស នឹងទៅជាយ៉ាងណាទេ តែមានការមួយដែលយើងអាចដឹងច្បាស់នោះគឺថា កន្លែងល្អបំផុតសម្រាប់ដាក់ព្រះបន្ទូលរបស់ព្រះ មិនមែននៅលើទូរស័ព្ទដៃរបស់យើង ឬនៅលើម៉ាស៊ីនអេឡិចត្រូនិចសម្រាប់អាន ឬក៏នៅក្នុងក្រដាស់សៀវភៅនោះឡើយ។
បទគម្ពីរទំនុកដំកើង ជំពូក ១១៩ បានចែងអំពី ការទុកដាក់ព្រះបន្ទូលព្រះនៅក្នុងចិត្តរបស់យើង។ គឺដូចមានសេចក្តីចែងថា “ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត”(ទំនុកដំកើង ១១៩:១១)។ គ្មានអ្វីអាចប្រៀបស្មើនឹងការពិចារណាព្រះបន្ទូលរបស់ព្រះ និងការរៀនឲ្យស្គាល់ទ្រង់កាន់តែច្បាស់ ព្រមទាំងការយកព្រះបន្ទូលរបស់ព្រះមកអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងនោះឡើយ។ កន្លែងល្អបំផុតសម្រាប់ព្រះបន្ទូលរបស់ទ្រង់ គឺស្ថិតនៅក្នុងជម្រៅដួងចិត្តរបស់យើង។
យើងប្រហែលជាមានការដោះសារជាច្រើន សម្រាប់ការខកខានមិនបានអានព្រះគម្ពីរ និងជញ្ជឹងគិត ឬ ទន្ទេញឲ្យចាំមាត់ ប៉ុន្តែ យើងត្រូវការព្រះបន្ទូលរបស់ព្រះ។ ខ្ញុំសូមអធិស្ឋាន សូមព្រះអង្គជួយយើង ឲ្យអាចរក្សាទុកព្រះបន្ទូលទ្រង់ នៅក្នុងកន្លែងដែលល្អបំផុត គឺនៅក្នុងចិត្តរបស់យើង។-KEILA OCHOA
បទចំរៀងនៃជីវិតរបស់យើង
មនុស្សគ្រប់គ្នាមានការប៉ះពាល់ចិត្តតាមបែបផ្សេងពីគ្នា ពេលពួកគេស្តាប់បទភ្លេងមួយបទ ក្នុងពេលតែមួយ។ អ្នកនិពន្ធបទភ្លេងស្ដាប់ឮបទដែលគាត់បានតែង តាមគំនិតស្រមើស្រម៉ៃរបស់គាត់។ ប្រិយមិត្តអ្នកស្តាប់បទភ្លេងរបស់គាត់ ក៏បានស្តាប់ដោយញ្ញាណ និងអារម្មណ៍របស់ពួកគេ។ ចំណែកឯតន្ត្រីកទាំងឡាយ ដែលកំពុងប្រគំបទនោះ នៅក្នុងវង់តន្រ្តី ស្ដាប់ឮបទភ្លេងនោះយ៉ាងច្បាស់បំផុត ចេញពីឧបករណ៍តន្រ្តីដែលនៅជិតខ្លួនបំផុត។
គ្រីស្ទបរិស័ទគ្រប់រូប គឺប្រៀបបាននឹងតន្រ្តីនៅក្នុងវង់តន្ត្រីរបស់ព្រះ។ ជាញឹកញាប់ យើងស្ដាប់ឮតែសម្លេងឧបករណ៍តន្រ្តីណាដែលនៅជិតយើងបំផុតប៉ុណ្ណោះ។ យើងមិនស្ដាប់ឮឧបករណ៍ភ្លេងទាំងអស់ ក្នុងពេលតែមួយ គឺមិនខុសពីលោកយ៉ូបដែលនិយាយ ទាំងការឈឺចាប់ថា “ឥឡូវនេះ ខ្ញុំបានត្រឡប់ទៅជាបទចំរៀងរបស់គេ ហើយជាពាក្យដែលគេពោលបង្អាប់” (យ៉ូប ៣០:៩)។
លោកយ៉ូបបានរំឭក អំពីកាលដែលពួកខ្សែរាជវង្ស និងពួកមន្ត្រីទាំងប៉ុន្មានបានគោរពដល់គាត់។ ជីវិតរបស់គាត់ធ្លាប់បានលាងជើងដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យគាត់ផងដែរ(យ៉ូប ២៩:៦)។ ប៉ុន្តែឥឡូវនេះ រូបគាត់បានត្រឡប់ជាផ្ទាំងស៊ីបនៃអ្នកចំអកឡកឡឺយទៅវិញ។ គាត់ក៏បានថ្លែងទំនួញថា “ហេតុនោះបានជាស៊ុងខ្ញុំបានត្រឡប់ជាសេចក្ដីសោកសៅ” (យ៉ូប ៣០:៣១)។ តែតន្រ្តីនៃជីវិតគាត់ មិនមែនមានសម្លេងតែប៉ុណ្ណឹងឡើយ។ គាត់គ្រាន់តែមិនបានស្ដាប់ឮបទភ្លេងឲ្យបានគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ។
នៅថ្ងៃនេះ អ្នកប្រហែលអាចស្ដាប់ឮតែណោទភ្លេងកំសត់ៗ ចេញពីវីយូឡុងរបស់អ្នកប៉ុណ្ណោះ។ តែសូមកុំទាន់អស់សង្ឃឹមឡើយ។ សេចក្ដីលម្អិតគ្រប់យ៉ាងនៃជីវិតរបស់អ្នក សុទ្ធតែជាចំណែកមួយនៃការតែងនិពន្ធរបស់ព្រះ។ ឬអ្នកកំពុងតែស្ដាប់ឮសម្លែងខ្លុយដ៏រីករាយ។ សូមសរសើរដំកើងព្រះ សម្រាប់ការនោះ ហើយចែករំលែកសេចក្តីអំណរនោះ ជាមួយអ្នកឯទៀតផងចុះ។
បទភ្លេងដ៏ល្អឯកនៃការប្រោសលោះរបស់ព្រះ គឺជាសម្លេងតន្រ្តីដែលយើងកំពុងតែប្រគំ ហើយនៅទីបំផុត គ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់បំពេញបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់។ ព្រះទ្រង់ជាអ្នកនិពន្ធបទភ្លេងនៃជីវិតរបស់យើង។ បទចំរៀងរបស់ទ្រង់គឺគ្រប់លក្ខណ៍ ដូច្នេះ…
គ្មានអ្វីគួរឲ្យឆ្ងល់ទេ!
តាំងពីយូរណាស់មកហើយ មិត្តភក្តិខ្ញុំម្នាក់បាននិយាយប្រាប់ខ្ញុំ អំពីបុរសម្នាក់ ដែលនាងទើបតែជួប។ នាងថា គាត់សមនឹងខ្ញុំឥតមានកន្លែងទាស់ត្រង់ណា។ នាងបានរៀបរាប់ អំពីភាពសប្បុរស ដែលមាននៅក្នុងកែវភ្នែក នៅលើស្នាមញញឹម និងក្នុងចិត្តគាត់។ ពេលខ្ញុំជួបគាត់ ខ្ញុំក៏បានយល់ស្របនឹងការរៀបរាប់នេះ។ សព្វថ្ងៃនេះ គាត់គឺជាស្វាមីរបស់ខ្ញុំ ហើយពិតណាស់ ខ្ញុំស្រឡាញ់គាត់ គឺគ្មានអ្វីគួរឲ្យឆ្ងល់ទេ!
ក្នុងបទចម្រៀងសាឡូម៉ូន កូនក្រមុំបានថ្លែងអំពីមនុស្សជាទីស្រឡាញ់របស់នាង។ នាងបានពិពណ៌នាថា សេចក្តីស្រឡាញ់របស់គាត់ ល្អជាងស្រាទំពាំងបាយជូរ ហើយក៏មានក្លិនក្រអូបជាងទឹកអប់ផង។ ឈ្មោះគាត់ក៏ពិរោះ លើសអ្វីៗក្នុងលោកនេះ។ ដូចនេះ នាងក៏បានសន្និដ្ឋានថា នាងស្រឡាញ់គាត់ណាស់ គឺគ្មានអ្វីដែលគួរឲ្យឆ្ងល់ទេ។
តែមានព្រះមួយអង្គ ដែលប្រសើរជាងមនុស្សជាទីស្រឡាញ់ទាំងអស់ៗ ដែលមានក្នុងលោកិយនេះ។ ក្តីស្រឡាញ់ទ្រង់ក៏ប្រសើរជាងស្រាទំពាំងបាយជូរ។ ក្តីស្រឡាញ់ទ្រង់បានចម្អែតគ្រប់ទាំងសេចក្តីត្រូវការ។ “ក្លិនក្រអូប”របស់ទ្រង់ ក៏ល្អលើសក្លិនទឹកអប់ទាំងអស់ ព្រោះពេលដែលទ្រង់លះបង់ព្រះជន្មទ្រង់ ដើម្បីយើងរាល់គ្នា ការលះបង់របស់ទ្រង់បានក្លាយជាក្លិនដ៏ក្រអូប ជាទីគាប់ព្រះទ័យដល់ព្រះ(អេភេសូរ ៥:២)។ ព្រះនាមទ្រង់ក៏ខ្ពស់ លើសអស់ទាំងនាម(ភីលីព ២:៩)។ ហេតុនេះហើយ បានជាយើងស្រឡាញ់ទ្រង់ គឺគ្មានអ្វីគួរឲ្យឆ្ងល់ទេ។
យើងមានអភ័យឯកសិទ្ធិណាស់ ដែលបានស្រឡាញ់ព្រះយេស៊ូវ។ យើងមានបទពិសោធន៍ដ៏ល្អបំផុត ដែលបានស្រឡាញ់ទ្រង់។ តើយើងបានចំណាយពេលទូលប្រាប់ទ្រង់ថា យើងស្រឡាញ់ទ្រង់ហើយឬនៅ? តើយើងបង្ហាញចេញនូវក្តីស្រឡាញ់ ចំពោះទ្រង់ ដោយពាក្យសម្តី ដែលពោលសរសើរសិរីល្អនៃព្រះសង្រ្គោះយើងឬទេ? តែបើយើងថ្វាយសិរីល្អទ្រង់ ដោយទីបន្ទាល់នៃការរស់នៅរបស់យើង…
ផែនការរបស់ព្រះ
មេបញ្ជាការត្រូវមានផែនការដ៏គ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើសង្រ្គាម តែមុនពេលសង្រ្គាមនីមួយៗចាប់ផ្តើម គាត់ប្រហែលជាត្រូវទទួលបញ្ជាថ្មីៗពីថ្នាក់លើ ហើយចេញបញ្ជាថ្មីនោះទៅថ្នាក់ក្រោមគាត់។ ក្នុងនាមជាអ្នកដឹកនាំប្រជាជនអ៊ីស្រាអែល លោកយ៉ូស្វេក៏ត្រូវរៀនមេរៀនមួយនេះផងដែរ។ បន្ទាប់ពីរាស្រ្តរបស់ព្រះបានចំណាយពេល៤០ឆ្នាំ ក្នុងវាលរហោស្ថាន ព្រះទ្រង់ក៏បានជ្រើសរើសលោកយ៉ូស្វេឲ្យដឹកនាំពួកគេ ចូលទឹកដីសន្យា ដែលទ្រង់បានសន្យាប្រទានពួកគេ។
ក្នុងការចូលកាន់កាប់ទឹកដីសន្យា ទីមាំមួនទីមួយ ដែលពួកគេត្រូវជួបប្រទះនោះ គឺទីក្រុងយេរីខូ។ មុនពេលសង្រ្គាមចាប់ផ្តើម លោកយ៉ូស្វេបានឃើញ “មេបញ្ជាការរបស់កងទ័ពនៃព្រះអម្ចាស់”(គេជឿថា នោះជាព្រះអម្ចាស់) កំពុងឈរនៅពីមុខគាត់ ដោយមានដាវកាន់នៅព្រះហស្តទ្រង់ស្រាប់។ លោកយ៉ូស្វេក៏បានក្រាបថ្វាយបង្គំទ្រង់។ អាចនិយាយបានម្យ៉ាងទៀតថា លោកយ៉ូស្វេបានទទួលស្គាល់ភាពធំប្រសើររបស់ព្រះ និងភាពតូចទាបរបស់គាត់។ បន្ទាប់មក គាត់ក៏បានសួរថា “ព្រះអម្ចាស់ នៃទូលបង្គំ ចង់មានព្រះបន្ទូលដល់ទូលបង្គំ ជាបាវបំរើទ្រង់ ថាដូចម្តេច?”(យ៉ូស្វេ ៥:១៤) លោកយ៉ូស្វេបានទទួលជ័យជម្នះ នៅទីក្រុងយេរីខូ ព្រោះគាត់បានធ្វើតាមព្រះរាជបញ្ជារបស់ព្រះអម្ចាស់។
នៅពេលក្រោយមកទៀត លោកយ៉ូស្វេនិងប្រជាជនរបស់គាត់ “ទូលសួរព្រះអម្ចាស់” ឲ្យទ្រង់ដឹកនាំពួកគេ(៩:១៤)។ ហេតុនេះហើយ ពួកសត្រូវក៏បានបោកបញ្ឆោតពួកគេឲ្យធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយសាសន៍គីបៀន ដែលជាខ្មាំងសត្រូវក្នុងទឹកដីកាណាន។ ការនេះបានធ្វើឲ្យព្រះអម្ចាស់មិនសព្វព្រះទ័យ ហើយពួកគេក៏ទទួលលទ្ធផលអាក្រក់ជាច្រើន(ខ.៣-២៦)។
យើងក៏ត្រូវពឹងផ្អែកលើព្រះអម្ចាស់ផងដែរ ពេលដែលយើងជួបការពិបាក ក្នុងជីវិត។ ទ្រង់សព្វព្រះទ័យឲ្យយើងចូលទៅជិតទ្រង់ នៅថ្ងៃនេះ ដោយការបន្ទាបខ្លួន។ ហើយទ្រង់នឹងនៅតែគង់នៅក្បែរយើង រង់ចាំដឹកនាំយើងនៅថ្ងៃស្អែកទៀត។-Keila Ochoa
កូនក្មេងរៀនដើរ
ពេលកូនខ្ញុំរៀនដើរ ខ្ញុំត្រូវកាន់ដៃនាង ហើយនាងក៏បានតោងម្រាមដៃខ្ញុំជាប់ ព្រោះនាងនៅមិនទាន់ចេះទប់ខ្លួន។ នាងខ្លាចរអិលដួល តែខ្ញុំនៅចាំជួយទប់នាង ហើយមើលថែរនាងផង។ ពេលនាងដើរដោយមានជំនួយពីខ្ញុំ កែវភ្នែករបស់នាងបានបញ្ចេញពន្លឺនៃការដឹងគុណ ការសប្បាយចិត្ត និងសុវត្ថិភាព។ ប៉ុន្តែ ជួនកាល នាងយំ ពេលខ្ញុំបណ្តោយឲ្យនាងដើរតាមផ្លូវដែលមានគ្រោះថ្នាក់ ដោយនាងមិនបានដឹងទេថា ខ្ញុំកំពុងការពារនាង។
យើងច្រើនតែត្រូវការនរណាម្នាក់ មើលថែរយើង ដឹកនាំ និងជួយទប់យើងមិនឲ្យដួល នៅក្នុងការដើរខាងវិញ្ញាណ គឺមិនខុសពីកូនស្រីដ៏តូចរបស់ខ្ញុំទេ។ ហើយយើងមានព្រះដ៏ជាព្រះវរបិតានៃយើង នៅចាំជួយកូនទ្រង់រៀនដើរ នាំយើងដើរម្តងមួយជំហានៗ កាន់ដៃយើង ហើយនាំឲ្យយើងដើរតាមផ្លូវដ៏ត្រឹមត្រូវ។
យ៉ាងណាមិញ ស្តេចដាវីឌជ្រាបយ៉ាងច្បាស់ថា ទ្រង់ត្រូវការព្រះមើលថែរទ្រង់ ក្នុងការរស់នៅ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៨ ទ្រង់បានរៀបរាប់ អំពីការដែលព្រះទ្រង់ប្រទានឲ្យយើងមានកម្លាំង និងការនាំផ្លូវ ពេលយើងវង្វេង ឬភ័ន្តច្រឡំ(ខ.៣២)។ ទ្រង់បានទប់ជើងយើងឲ្យនឹង ដូចជើងសត្វក្តាន់ ដែលអាចឡើងទៅកន្លែងខ្ពស់ៗបាន ដោយមិនរអិល(ខ.៣៣)។ ហើយបើយើងរអិល នោះព្រះហស្តទ្រង់ នឹងទប់យើង(ខ.៣៥)។
ទោះយើងជាអ្នកជឿថ្មី ដែលទើបតែរៀនដើរ ក្នុងជំនឿ ឬយើងបានដើរជាមួយព្រះ ជាយូរមកហើយក្តី យើងគ្រប់គ្នាសុទ្ធតែត្រូវការការដឹកនាំ និងព្រះហស្តដ៏រឹងមាំរបស់ទ្រង់។-Keila Ochoa
អង្គុយនៅក្បែរ
មានពេលមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ កំពុងឆ្លងកាត់ទុក្ខលំបាកជាច្រើន ក្នុងជីវិត និងគ្រួសារគាត់។ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំមិនដឹងថា ត្រូវនិយាយ ឬធ្វើអ្វីឡើយ។ គាត់ក៏បានមើលមុខខ្ញុំ ហើយប្រាប់ខ្ញុំឲ្យគ្រាន់តែអង្គុយនៅក្បែរគាត់បានហើយ។ ខ្ញុំក៏បាននៅក្បែរគាត់ ហើយក្រោយមក យើងក៏បានចាប់ផ្តើមជជែកគ្នា អំពីសេចក្តីស្រឡាញ់របស់ព្រះ។
ជារឿយៗ ពេលដែលអ្នកដទៃកំពុងសោកសង្រេង យើងមិនដឹងថា ត្រូវឆ្លើយតបយ៉ាងដូចម្តេចទេ ហើយពេលខ្លះ ការនិយាយស្តីទៅកាន់ពួកគេ អាចធ្វើឲ្យពួកគេមានទុក្ខកាន់តែខ្លាំង។ ការបម្រើអ្នកដទៃតម្រូវឲ្យយើងយល់ចិត្តពួកគេ ដោយដឹងថា ពួកគេត្រូវការអ្វី។
ជាញឹកញាប់ យើងអាចជួយពួកគេ ដោយបំពេញតម្រូវការជាក់ស្តែងរបស់ពួកគេ។ ប៉ុន្តែ ការអង្គុយនៅក្បែរ ស្តាប់ពួកគេនិយាយ អាចស្ថិតក្នុងចំណោមដំណោះស្រាយដ៏ល្អបំផុត ដើម្បីលើកទឹកចិត្តពួកគេ។ ព្រះទ្រង់គង់នៅក្បែរយើង ពេលយើងស្រែកអំពាវនាវរកទ្រង់។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើង បានពោលឡើងថា “ឯមនុស្សសុចរិត គេអំពាវនាវ ហើយព្រះយេហូវ៉ាទ្រង់ទទួលស្តាប់ ទ្រង់ក៏ប្រោសគេឲ្យរួចពីគ្រប់សេចក្តីលំបាករបស់គេ ព្រះយេហូវ៉ាទ្រង់គង់ជិតបង្កើយនឹងអស់អ្នក ដែលមានចិត្តសង្រេង ហើយទ្រង់ជួយសង្គ្រោះដល់អស់អ្នក ដែលមានវិញ្ញាណទន់ទាប”(ទំនុកដំកើង ៣៤:១៧-១៨)។
យើងអាចជួយអ្នកដែលកំពុងមានការឈឺចាប់ ដោយយល់ចិត្ត ហើយបង្ហាញក្តីអាណិតចំពោះពួកគេ។ យើងអាចអង្គុយនៅក្បែរពួកគេ ដូចដែលព្រះគង់នៅជាមួយយើងដែរ។ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងប្រទានឲ្យយើងមានពាក្យសម្រាប់និយាយទៅកាន់ពួកគេ បើសិនជាចាំបាច់។-Keila Ochoa
កុំអស់សង្ឃឹម
ការធ្វើម្ហូប អាចក្លាយជាកិច្ចការដ៏គួរឲ្យធុញទ្រាន់ បើសិនជាខ្ញុំធ្វើវាមួយថ្ងៃបីដង ជារៀងរាល់ថ្ងៃ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍។ ខ្ញុំអាចនឿយហត់ នឹងការបកសម្បក ចិត កាត់ ហាន់ និងលាយគ្រឿង រួចរង់ចាំឲ្យម្ហូបឆ្អិន។ ប៉ុន្តែ ខ្ញុំមិនដែលហត់នឿយនឹងការញាំអាហារទេ! តាមពិត ការញាំអាហារគឺជាអ្វីដែលមនុស្សជាទូទៅចូលចិត្ត ទោះបីជាយើងត្រូវធ្វើជារៀងរាល់ថ្ងៃក៏ដោយ។
សាវ័កប៉ុលបានបង្រៀនអំពីការសាបព្រោះ និងច្រូតកាត់ផល ព្រោះគាត់បានដឹងថា យើងអាចមានការនឿយណាយ នឹងធ្វើការល្អ(កាឡាទី ៦:៧-១០)។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់ យើងនឹងច្រូតបានហើយ”(ខ.៩)។ ការស្រឡាញ់ខ្មាំងសត្រូវ ការប្រៀនប្រដៅកូន ឬអធិស្ឋានឥតឈប់ឈរ មិនមែនជាការងាយស្រួលទេ។ ទោះជាយ៉ាងណាក៏ដោយ ការច្រូតកាត់ផលល្អ ដែលយើងសាបព្រោះ គឺមិនគួរឲ្យធុញទ្រាន់ទេ! តើយើងនឹងមានអំណរប៉ុណ្ណា ពេលយើងឃើញសេចក្តីស្រឡាញ់ឈ្នះទុក្ខព្រួយ ឬឃើញក្មេងៗដើរតាមផ្លូវរបស់ព្រះ ឬបានដឹងថា ការអធិស្ឋានរបស់យើងបានទទួលការឆ្លើយតប។
ការចម្អិនអាហារអាចចំណាយពេលជាច្រើនម៉ោង ប៉ុន្តែ តាមធម្មតា ក្រុមគ្រួសាររបស់ខ្ញុំញាំអាហារជុំគ្នា ដោយចំណាយពេលយ៉ាងយូរ២០នាទី។ តែការទទួលផលខាងវិញ្ញាណ គឺមានរយៈពេលអស់កល្បជានិច្ច។ ដរាបណា យើងនៅមានពេលនៅឡើយ ចូរយើងធ្វើការល្អ ហើយរង់ចាំទទួលព្រះពរពីព្រះ តាមពេលដែលទ្រង់បានកំណត់។ នៅថ្ងៃនេះ ចូរកុំអស់សង្ឃឹម ក្នុងការធ្វើដំណើរតាមផ្លូវរបស់ព្រះឡើយ។ ចូរយើងចាំថា យើងនឹងបានច្រូតកាត់ផល ជាក្តីអំណរដ៏អស់កល្បជានិច្ច។-Keila…
អ្នកដែលបម្រើគេ
នៅពេលព្រឹកថ្ងៃមួយ ខ្ញុំមានអារម្មណ៍ថា គ្រួសារខ្ញុំហាក់ដូចជា មានការទាមទារមកលើខ្ញុំខ្លាំងពេក ខណៈពេលដែលខ្ញុំត្រូវជួយរកក្រវ៉ាត់ករពណ៌ខៀវរបស់ស្វាមីខ្ញុំផង ហើយទន្ទឹមនឹងនោះ ត្រូវបញ្ចុកអាហារដល់កូនតូចដែលកំពុងយំផង និងត្រូវព្យាយាមស្វែងរកគ្រឿងលេងរបស់កូនម្នាក់ទៀត អាយុ២ឆ្នាំ នៅក្រោមគ្រែគេងរបស់វា ក្នុងពេលតែមួយទៀត។ ខ្ញុំក៏បានលាន់មាត់ថា “ខ្ញុំមិនមែនជាខ្ញុំបម្រើទេ!”
ក្រោយមក ក្នុងថ្ងៃដដែល ពេលខ្ញុំកំពុងអានព្រះគម្ពីរ ខ្ញុំក៏បានអានដល់ខគម្ពីរដែលចែងថា “ដ្បិតតើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបំរើ តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬអី ប៉ុន្តែ ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ”(លូកា ២២:២៧)។
ព្រះយេស៊ូវទ្រង់ជាព្រះ ដូចនេះ ទ្រង់មិនគួរលាងជើងឲ្យពួកសាវ័កទេ តែទ្រង់បានស្ម័គ្រព្រះទ័យលាងជើងឲ្យពួកគេ(យ៉ូហាន ១៣:៥)។ មានតែពួកខ្ញុំបម្រើទេដែលត្រូវធ្វើកិច្ចការនេះ ប៉ុន្តែ ព្រះយេស៊ូវបានសម្រេចព្រះទ័យបម្រើពួកគេ។ សង្គមសព្វថ្ងៃ តែងតែជម្រុញឲ្យយើងខិតខំស្វែងរកមុខមាត់។ បានជាយើងចង់មានការងារដែលមានប្រាកខែច្រើន និងមានមុខតំណែងខ្ពស់ជាងគេក្នុងក្រុមហ៊ុន ឬអង្គការ ហើយធ្វើជាអ្នកដឹកនាំកំពូលក្នុងពួកជំនុំជាដើម។ ប៉ុន្តែ ទោះយើងមានមុខតំណែងអ្វីក៏ដោយ ក៏យើងអាចរៀនបម្រើ តាមគំរូព្រះសង្រ្គោះនៃយើង។
យើងមានតួនាទីខុសៗគ្នា។ ខ្លះមាននាទីជាឪពុកម្តាយ ខ្លះមាននាទីជាកូន មិត្តភក្តិ អ្នកធ្វើការ អ្នកដឹកនំា ឬសិស្ស។ តែយើងត្រូវសួរខ្លួនឯងថា តើយើងកំពុងប្រើប្រាស់តួនាទីនោះ ដោយអត្តចរិតជាអ្នកបម្រើឬទេ? ទោះជួនកាល កិច្ចការដែលខ្ញុំធ្វើប្រចាំថ្ងៃ មានភាពនឿយហត់ក៏ដោយ ក៏ខ្ញុំនៅតែអរព្រះគុណព្រះអម្ចាស់ ដែលទ្រង់នឹងជួយខ្ញុំ ព្រោះខ្ញុំពិតជាចង់យកតម្រាប់តាមទ្រង់ ហើយស្ម័គ្រចិត្តបម្រើអ្នកដទៃ។…
អរសប្បាយនឹងអាហាររបស់ទ្រង់
ការញាំអាហារជុំគ្នាដែលមានភាពសប្បាយរីករាយ មិនអាស្រ័យទៅលើតុ វាមានរាងមូល ឬជ្រុង ក៏មិនស្រ័យទៅលើកៅអី ទោះវាធ្វើពីផ្លាស្ទីក ឬឈើ ហើយក៏មិនអាស្រ័យទៅលើអាហារ មានរស់ជាតិឆ្ងាញ់យ៉ាងណាក៏ដោយ។ ការញាំអាហារជុំគ្នា មានភាពសប្បាយរីករាយ ពេលដែលយើងបិទទូរទស្សន៍ និងទូរស័ព្ទរបស់យើង ហើយងាកមកផ្តោតទៅលើអ្នកដែលកំពុងអង្គុយនៅក្បែរយើងវិញ។
ខ្ញុំចូលចិត្តអង្គុយជុំគ្នា នៅជុំវិញតុអាហារ ដោយមានការជជែកគ្នាលេង យ៉ាងសប្បាយរីករាយ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ហើយនិយាយគ្នា ក្រោមប្រធានបទច្រើនរាប់មិនអស់។ ទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ យើងពិបាកនឹងមានពេលដ៏ល្អដូចនេះ ដោយសារតែបច្ចេកវិទ្យា ដែលជួយឲ្យយើងទំនាក់ទំនងបានឆាប់រហ័ស ជាមួយមនុស្សដែលនៅឆ្ងាយពីយើង។ ជួនកាល យើងខ្វល់អំពីពាក្យសម្តីរបស់អ្នកដទៃ ដែលនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីយើង ជាជាងយកចិត្តទុកដាក់ ចំពោះពាក្យពេចន៍របស់អ្នកដែលកំពុងអង្គុយនៅក្បែរយើង នៅតុអាហារ។
ខ្ញុំធ្លាប់បានទទួលការអញ្ជើញ ឲ្យទៅចូលរួមពិធីលាងព្រះអម្ចាស់ នៅក្នុងព្រះវិហារមួយ។ ពិធីនោះនាំមកនូវការប៉ះពាល់ចិត្ត និងក្តីអំណរ តែមិនអាស្រ័យទៅលើសំណង់អគារព្រះវិហារ ទោះតូច ឬធំក្តី ហើយក៏មិនអាស្រ័យទៅលើប្រភេទនៃនំប៉័ងដែលយើងចែកគ្នានោះដែរ។ តែវាអាស្រ័យទៅលើការបិទចិត្តរបស់យើង ឲ្យឈប់គិតពីការព្រួយបារម្ភ និងខ្វល់ខ្វាយ ហើយងាកមកផ្តោតទៅលើព្រះយេស៊ូវវិញ។
នៅក្នុងពេលដែលយើងប្រារព្ធពិធីលៀងព្រះអម្ចាស់ ដោយអំណរ កាលពីពេលកន្លងទៅ តើយើងមានអំណរនឹងព្រះវត្តមានទ្រង់ឬទេ ឬមួយយើងខ្វល់អំពីបញ្ហាអ្វីមួយ ដែលកំពុងកើតឡើងនៅកន្លែងផ្សេង? ពិធីលៀងព្រះអម្ចាស់ពិតជាសំខាន់ណាស់ “ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក”(១កូរិនថូស ១១:២៦)។-Keila…